ប៉ៃលិន៖
ព្រឹកថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា
ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន
បានចូលរួមពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ
និងមន្ត្រីរាជការនៃមន្ទីរស.អ.យ. សាខាមូលនិធិជាតិជំនួយសង្គម
និងសាខាមូលនិធិជនពិការខេត្តប៉ៃលិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និងយុវនីតិសម្បទា។
សូមអរគុណ!